ខេត្តកំពត ÷សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខ ពួក ៨នាក់ ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក។ការចាប់ខ្លួននេះ ដោយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ប្រជាពលរដ្ឋដែលចាញ់បោកចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក មានចំនួន ២៤៦១គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរលើហ្វេសប៊ុក ថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀត ធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២ ៤៦១ គ្រួសារសរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍អស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ “។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុងទាំង៩ នៅទូទាំងខេត្ត ចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅបរិវេណវត្តអង្គឈូក ឃុំឈូក ស្រុកឈូក។
ក្នុងនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួលបញ្ចប់រឿង ដោយតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ទទួលខុសត្រូវ និងចេញសងរាល់បំណុល ដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមាន មកឲ្យក្រុមហ៊ុន។
ហើយប្លង់ផ្សេងៗ ដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉ន ត្រូវយកមកឲ្យពលរដ្ឋវិញ។ ហើយចំពោះបងប្អូនដែលទិញដី បង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់ ឯកឧត្តមអភិបាលខេត្ត នឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។
ជុំវិញករណីនេះ ក្រោយដោះស្រាយចប់ នៅល្ងាចថ្ងៃដដែល សមត្ថកិច្ចប៉ូលិសខេត្តកំពត បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនឧកញ៉ា ជា សារ៉ន រួមនិងបក្ខពួក៨នាក់ទៀត។
ការចាប់ខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកទាំង ៨នាក់ ទទួលបានការសាទរពីមហាជនជាខ្លាំង ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការចែកចាយភ្លូកទឹកភ្លូកដីលើការចាប់ខ្លួននេះ ព្រមទាំងបញ្ចេញទស្សនៈគាំទ្រជាច្រើនលើសលប់៕
Saturday, April 22, 2023
ទំព័រដើម
Unlabelled
ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ បោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារ
ចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ បោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារ
Share This
About News
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!